សិស្ស
ដ៏ពិតរបស់
ព្រះយេស៊ូវ
ជំពូកទី១៣
រង្វាន់របស់គ្រីស្ទបរិស័ទ
ជីវិតដែលបានលះបង់ដើម្បីព្រះអម្ចាស់យេស៊ូវនឹងទទួលបានរង្វាន់ជាទីគាប់ចិត្ត។ អំណរអរ និងភាពរីករាយគឺជាធាតុពិតនៃជីវិតក្នុងការដើរតាមព្រះគ្រីស្ទ។
ព្រះសង្គ្រោះតែងមានបន្ទូលដដែលថា «អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ នោះនឹងបានជីវិតវិញ»។ តាមពិត ព្រះបន្ទូលត្រង់នេះទ្រង់បានលើកឡើងដដែលៗស្ទើរតែច្រើនជាងអ្វីៗផ្សេងទៅទៀតនៅក្នុងដំណឹងល្អទាំងបួន (សូមអាន ម៉ាថាយ ១០:៣៩, ១៦:២៥; ម៉ាកុស ៨:៣៥; លូកា ៩:២៤, ១៧:៣៣; យ៉ូហាន ១២:២៥)។ ចុះហេតុដូចម្តេចបានជាទ្រង់លើកឃ្លាដដែលៗយ៉ាងដូច្នេះ? តើមិនមែនដោយសារតែ វាជាគោលការណ៍ចម្បងមួយរបស់គ្រីស្ទបរិស័ទដែលគេឲ្យឈ្មោះថា ជីវិតឱបក្រសោបជាជីវិតដែលបាត់បង់ តែជីវិតដែលលះបង់ដើម្បីបម្រើទ្រង់គឺជាជីវិតដ៏ពិត ជីវិតដែលទទួលបានការសង្គ្រោះ មានអំណរ និងជាជីវិតរស់នៅអស់កល្បជានិច្ចទេឬអី?
ការធ្វើជាគ្រីស្ទបរិស័ទដែលមិនបានបម្រើព្រះជាម្ចាស់អស់ពីចិត្ត នឹងនាំឲ្យជីវិតរបស់អ្នកនោះមានពេញដោយការឈឺចាប់។ ការបម្រើទ្រង់ឥតឈប់ឈរគឺជាផ្លូវដែលធ្វើឲ្យយើងទទួលបានអំណរដ៏គាប់ប្រសើរពីទ្រង់។
ការធ្វើជាសិស្សដ៏ពិតគឺជាការធ្វើជាខ្ញុំបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយយើងនឹងឃើញថាការបម្រើទ្រង់គឺមានសេរីភាពពេញលេញ។ អស់អ្នកដែលពោលថា «...ខ្ញុំស្រឡាញ់ ចៅហ្វាយខ្ញុំ...ខ្ញុំមិនចេញទៅទេ» (និក្ខមនំ ២១:៥) អ្នកនោះមានសេរីភាពពិតប្រាកដ។
សិស្សរបស់ព្រះយេស៊ូវមិនជាប់ជំពាក់ជំពិននឹងរឿងកំប៉ិកកំប៉ុក ឬរឿងដែលមិននៅស្ថិតស្ថេរនោះទេ។ គាត់ខ្វល់ខ្វាយតែនឹងការដែលនៅអស់កល្បជានិច្ចប៉ុណ្ណោះ។ ជាក់ស្តែងដូចជាលោក ហ័ដសិន ថេល័រ (Hudson Taylor) ជាដើម គាត់អសប្បាយនឹងស្កប់ចិត្តជាមួយនឹងរបស់ដ៏បន្តិចបន្តួចដែលគាត់មាន។
គ្រីស្ទបរិស័ទមើលទៅដូចជាមិនសូវមានឈ្មោះបោះសម្លេង តែគាត់ល្បីល្បាញដែរ។ ទោះបើគាត់ជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់គាត់យ៉ាងច្បាស់។ ទោះបើគេចាត់ទុកគាត់ដូចជាមនុស្សហៀបនឹងស្លាប់ តែគាត់ពិតជានៅមានជីវិត។ ទោះបើគេធ្វើទារុណកម្មគាត់ តែគាត់គ្មានទោសដល់ស្លាប់ទេ។ ទោះបើគេធ្វើឲ្យគាត់មានទុក្ខព្រួយ តែគាត់សប្បាយចិត្តជានិច្ច។ ទោះបើគាត់ជាអ្នកក្រ តែគាត់បានធ្វើឲ្យមនុស្សជាច្រើនក្លាយទៅជាអ្នកមាន ទោះបើគាត់គ្មានអ្វីសោះ តែគាត់មានសព្វគ្រប់ទាំងអស់វិញ (២កូរិនថូស ៦:៩-១០)។
បើជីវិតនៃគ្រីស្ទបរិស័ទដ៏ពិតជាជីវិតមួយដែលស្កប់ចិត្តខាងឯវិញ្ញាណជាងគេនៅផែនដីនេះ នោះយើងអាចដឹងប្រាកដថា គ្រីស្ទបរិស័ទនឹងទទួលរង្វាល់ច្រើនជាងគេនៅឯស្ថានសួគ៌។ «លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿងព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវតារបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត» (ម៉ាថាយ ១៦:២៧ គខប)។
ហេតុដូច្នេះហើយ មនុស្សដែលទទួលព្រះពរពិតប្រាកដទាំងនៅពេលនេះ និងអស់កល្បជានិច្ច នោះគឺជាអ្នកដែលអាចនិយាយដូចលោក បៀល ប័រដិន (Bill Borden) ជានិស្សិតនៅសាកលវិទ្យាល័យ យ៉េល (Yale) ថា៖ «ព្រះអម្ចាស់យេស៊ូវអើយ ទូលបង្គំបានដកខ្លួនលែងធ្វើជាម្ចាស់លើជីវិតខ្លួនឯងទៀតហើយ។ ទូលបង្គំសូមយាងទ្រង់មកសោយរាជ្យក្នុងចិត្តទូលបង្គំ។ សូមទ្រង់បំផ្លាស់បំប្រែ លាងសម្អាត ហើយប្រើប្រាស់ទូលបង្គំតាមព្រះហឫទ័យទ្រង់ចុះ»។
ព្រះអង្គមិនសព្វព្រះទ័យឃើញមនុស្សវិនាសបង់
ព្រះយេស៊ូវគ្រងលើបល្ល័ង្កពេញដោយសិរីល្អជោគ
ទ្រង់ទតឃើញលោកានៃមនុស្សគួរឲ្យអាណិតពេញដោយទុក្ខសោក
ទ្រង់យាងមកលោកលះព្រះជន្មដោយក្ដីស្រឡាញ់។
វិនាសហើយ វិនាសហើយ! មនុស្សវិនាសនៅនឹងមុខយើង
ដួងចិត្តក៏ចំបែងរងទុក្ខខ្លោចផ្សារ
ព្រះគ្រីស្ទសង្គ្រោះតែគ្មានអ្នកប្រាប់ពួកគេឡើយណា
ឲ្យរួចសង្ខារផុតពីបាបកម្ម។
ព្រះអង្គមិនសព្វព្រះទ័យឃើញមនុស្សវិនាសបង់
ទ្រង់យាងមកគង់ក្នុងលោកាដ៏សែនវេទនា
ទ្រង់រកអ្នកវង្វេងទ្រង់លួងលោមអ្នកកើតទុក្ខា
ទ្រង់ប្រោសឲ្យជាដល់ចិត្តដែលខ្ទេចខ្ទាំនិងបាក់បែក។
វិនាសហើយ វិនាសហើយ! រដូវចម្រូតកំពុងតែទៅហួស
អ្នកច្រូតក៏តិច យប់យន់ទន់ទោរមកដល់
ព្រះគ្រីស្ទត្រាស់ហៅអ្នក មកច្រូតចូរកុំរុញរា
ព្រោះព្រលឹងនៃមនុស្សម្នាមានតម្លៃណាស់ណាសម្រាប់ទ្រង់។
មនុស្សខ្លះសម្បូរចាយវាយខ្លាំងណាស់ តែសម្រាប់ព្រះមានតិចតួចទេ
ពេលសម្រាប់ខ្លួនសម្បូរណាស់ដែរ តែព្រះគ្មានទេរវល់ខ្លាំងណាស់
គ្មានពេលបំពេញកិច្ចការព្រះគ្រីស្ទ ទៅជួយដល់មនុស្សកំពុងស្រេកឃ្លាន
ជួយព្រលឹងមនុស្សកំពុងវង្វេង ជួយគេឲ្យស្វែងរកអំណរអស់កល្ប។
វិនាសហើយ វិនាសហើយ! មើលគេហៅយើងចុះ
«នាំព្រះអ្នកមក ហើយប្រាប់យើងពីទ្រង់ផង
យើងអស់កម្លាំងមានបន្ទុកច្រើនកន្លង
ទឹកភ្នែកហូរសៅហ្មងនាំឲ្យភ្នែកស្រវាំង»។
ព្រះអង្គមិនសព្វព្រះទ័យឃើញមនុស្សវិនាសបង់
ខ្ញុំជាអ្នកដើរតាមទ្រង់ តើខ្ញុំអាចរស់នៅបានសុខសាន្តយ៉ាងដូចម្ដេចទៅ
ពេលព្រលឹងមនុស្សកំពុងតែធ្លាក់នរកយ៉ាងជ្រៅ
បាត់រសាត់ទៅដោយខ្ញុំមិនបានជួយ។
វិនាសហើយ វិនាសហើយ! យើងមិនស្ម័គ្រចិត្ត
ម្ចាស់ខ្ញុំអើយអាណិត ប្រណីសន្ដោសផង
សូមបំបរបង់ចំណង់លោកីយ៍តែម្ដង
ឲ្យទូលបង្គំរស់ផងតាមទស្សនៈរបស់ព្រះអង្គ។
— លោកស្រី លូស៊ី អរ. ម៉ៃយើរ
(Lucy R. Meyer)
កំណត់យោង
ជំពូកទី១
១. មកពី H. A. Evan Hopkins, Henceforth, Chicago: IVF, ឆ្នាំ១៩៥៤, ទំព័រ២០។
ជំពូកទី២
១. មកពី Men of His Right Hand ដោយ ទស្សនាវដី្ត Witness ខែមករា ឆ្នាំ១៩៦១។
២. មកពី A. N. Groves, Christian Devotedness, Kansas City: Walterick Publicshers, ឆ្នាំ១៩៧៥។
៣. មកពី Norman Grubb, C. T. Studd, London: Lutterworth Press, ឆ្នាំ១៩៥៧ ទំព័រ៦៤។
៤. លោក ស៊ី.ធី. ស្ទឹដ បានទុកប្រាក់ចំនួន £៣៤០០ ដែលស្មើនឹងចំនួនប្រាក់ប្រមាណជា $៤០០,០០០ដុល្លារនាឆ្នាំ២០១៤នេះ។
៥. មកពី Elisabeth Elliot, Shadow of the Almighty, New York: Harper & Brothers, ឆ្នាំ១៩៥៨, ទំព័រ២៤៦។
៦. មកពី Christian Devotedness, ទំព័រ២៦-២៧។
៧. មកពី G. H. Lang, Anthony Norris Groves, London: The Paternoster Press, ឆ្នាំ១៩៤៩ ទំព័រ៥៤។
ជំពូកទី៥
១. មកពី Norman Grubb, C. T. Studd, London: Lutterworth Press, ឆ្នាំ១៩៥៧ ទំព័រ៣៦។
២. មកពី Elisabeth Elliot, Shadow of the Almighty, New York: Harper & Brothers, ឆ្នាំ១៩៥៨ ទំព័រ៥៨-៥៩។
៣. មកពី Billy Graham ក្នុង Mission Commitment, វគ្គទី១, អធិប្បាយនៅ InterVarsity Christian Fellowship Conference, Urbana IL, ឆ្នាំ១៩៥៧, ប្រធានបទសន្និបាត៖ One Lord, One Church, One World។
៤. មកពី J. C. Ryle, Practical Religion, London: James Clarke & Co. Ltd., ឆ្នាំ១៩៥៩ ទំព័រ១៣០។
ជំពូកទី៦
១. មកពី C. H. Mackintosh, Genesis to Deuteronomy, Neptune, NJ: Loizeaux Brothers, ឆ្នាំ១៩៧២ ទំព័រ៤៩៨។
២. មកពី C. H. Mackintosh, The Mackintosh Treasury, Neptune, NJ: Loizeaux Brothers, ឆ្នាំ១៩៧៦។
ជំពូកទី៩
១. មកពី C. H. Spurgeon, លើកឡើងនៅក្នុងសៀវភៅ The Prairie Overcomer, Three Hills, Alberta: Prairie Bible Institute, ខែមិនា ឆ្នាំ១៩៥៧, ទំព័រ៨១។
២. មកពី http://www.worldometers.info/world-population/ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៤។
ជំពូកទី១០
១. មកពី Gordon Arnold Lonsdale, ទស្សនាវដ្ដី TIME, ១៧ កុម្ភៈ ១៩៦១។
២. មកពី Wesley L. Gustafson, Called But Not Going, Chicago: IVCF Press, ទំព័រ១០។
៣. មកពី លោក Cable និងលោក French, Ambassadors For Christ, Chicago: Moody Press, មិនដឹងកាលបរិច្ឆេទ។
ជំពូកទី១២
១. លោក ចន និង លោកស្រី ប៊ែធី ស្ទែម (John and Betty Stam) ជាបេសកជននៅប្រទេស ចិន ដែលពួកកុម្មុយនីស្តបានសម្លាប់ នៅឆ្នាំ ១៩៣៤។
២. មកពី Elisabeth Elliot, Shadow of the Almighty, New York: Harper & Brothers, ឆ្នាំ១៩៥៨, ទំព័រ២៤០។